ខេត្តនៃព្រះរាជាណាចក្រកម្ពុជា

១.រាជធានីភ្នំពេញ
ផ្ទៃក្រឡា៖ ៣៧៦គម២
១.ខណ្ឌ ដង្កោ
២.ខណ្ឌ មានជ័យ
៣.ខណ្ឌ ចម្ការមន
៤.ខណ្ឌ ទួលគោក
៥.ខណ្ឌ ឬស្សីកែវ
៦.ខណ្ឌ ដូនពេញ
៧.ខណ្ឌ ៧មករា
៨.ខណ្ឌ សែនសុខ

២.ខេត្ត កំពង់ចាម
ផ្ទៃក្រឡា៖ ៩៧៩៩គម២
១.ក្រុង កំពង់ចាម
២.ក្រុង សួង
៣.ស្រុក ត្បូងឃ្មុំ
៤.ស្រុក ព្រៃឈរ
៥.ស្រុក មេមត់
៦.ស្រុក ចម្ការលើ
៧.ស្រុក ពញាក្រែក
៨.ស្រុក ស្រីសន្ធរ
៩.ស្រុក ស្ទឹងត្រង់
១០.ស្រុក កំពង់សៀម
១១.ស្រុក បាធាយ
១២.ស្រុក កងមាស
១៣.ស្រុក ក្រូចឆ្មារ
១៤.ស្រុក ជើងព្រៃ
១៥.ស្រុក តំបែរ
១៦.ស្រុក អូររាំងឪ
១៧.ស្រុក កោះសូទិន

៣.ខេត្ត ពោធិសាត់
ផ្ទៃក្រឡា៖ ១១២៦៩២គម២
១.ក្រុង ពោធិសាត់
២.ស្រុក បាកាន
៣.ស្រុក ក្រគរ
៤.ស្រុក ភ្នំក្រវាញ
៥.ស្រុក កណ្តៀង
៦.ស្រុក វាលវែង

៤.ខេត្ត កំពង់ស្ពឺ
ផ្ទៃក្រឡា៖ ៧០១៧គម២
១.ក្រុង ច្បារមន
២.ស្រុក បសេដ្ឋ
៣.ស្រុក គងពិសី
៤.ស្រុក ឧដុង្គ
៥.ស្រុក សំរោងទង
៦.ស្រុក ភ្នំស្រួច
៧.ស្រុក ថ្គង
៨.ស្រុក ឱរ៉ាល់

៥.ខេត្ត កំពង់ឆ្នាំង
ផ្ទៃក្រឡា៖ ៥៥២១គម២
១.ក្រុង កំពង់ឆ្នាំង
២.ស្រុក រលាប្អៀរ
៣.ស្រុក កំពង់ត្រឡាច
៤.ស្រុក សាមគ្គីមានជ័យ
៥.ស្រុក កំពង់លែង
៦.ស្រុក បរិបូណ៌
៧.ស្រុក ទឹកផុស
៨.ស្រុក ជលគីរី

៦.ខេត្ត ស្វាយរៀង
ផ្ទៃក្រឡា៖ ២៩៦៦គម២
១.ក្រុង ស្វាយរៀង
២.ក្រុង បាវិត
៣.ស្រុក រមាសហែក
៤.ស្រុក ស្វាយជ្រុំ
៥.ស្រុក កំពង់រោទ៌
៦.ស្រុក រំដួល
៧.ស្រុក ស្វាយទាប
៨.ស្រុក ចន្រ្ទា

៧.ខេត្ត ប៉ៃលិន
ផ្ទៃក្រឡា៖ ៨០៣គម២
១.ក្រុង ប៉ៃលិន
២.ស្រុក សាលាក្រៅ

៨.ខេត្ត កណ្តាល
ផ្ទៃក្រឡា៖ ៣៥៦៨គម២
១.ក្រុង តាខ្មៅ
២.ស្រុក កៀនស្វាយ
៣.ស្រុក ស្អាង
៤.ស្រុក កោះធំ
៥.ស្រុក ខ្សាច់កណ្តាល
៦.ស្រុក ពញាឮ
៧.ស្រុក អង្គស្នួល
៨.ស្រុក កណ្តាលស្ទឹង
៩.ស្រុក មុខកំពួល
១០.ស្រុក ល្វាឯម
១១.ស្រុក លើកដែក

៩.ខេត្ត កែប
ផ្ទៃក្រឡា៖ ៣៣៦គម២
១.ក្រុង កែប
២.ស្រុក ដំណាក់ចង្អើរ

១០.ខេត្ត ព្រះសីហនុ
ផ្ទៃក្រឡា៖ ៨៦៨គម២
១.ក្រុង ព្រះសីហនុ
២.ស្រុក ព្រៃនប់
៣.ស្រុក កំពង់សីលា
៤.ស្រុក ស្ទឹងហាវ

១១.ខេត្ត កំពត
ផ្ទៃក្រឡា៖ ៤៨៧៣គម២
១.ក្រុង កំពត
២.ស្រុក ទឹកឈូ
៣.ស្រុក កំពង់ត្រាច
៤.ស្រុក ឈូក
៥.ស្រុក បន្ទាយមាស
៦.ស្រុក អង្គរជ័យ
៧.ស្រុក ដងទង់
៨.ស្រុក ជុំគិរី

១២.ខេត្ត តាកែវ
ផ្ទៃក្រឡា៖ ៣៥៦៣គម២
១.ក្រុង ដូនកែវ
២.ស្រុក បាទី
៣.ស្រុក ត្រាំកក់
៤.ស្រុក សំរោង
៥.ស្រុក ទ្រាំង
៦.ស្រុក គិរីវង់
៧.ស្រុក ព្រៃកប្បាស
៨.ស្រុក អង្គរបូរី
៩.ស្រុក កោះអណ្តែត
១០.ស្រុក បុរីជលសារ

១៣.ខេត្ត មណ្ឌលគិរី
ផ្ទៃក្រឡា៖ ១៤២៨៨គម២
១.ក្រុង សែនមនោរម្យ
២.ស្រុក កែវសីមា
៣.ស្រុក កោះញែក
៤.ស្រុក អូររាំង
៥.ស្រុក ពេជ្រាដា

១៤.ខេត្ត ព្រៃវែង
ផ្ទៃក្រឡា៖ ៤៨៨៣គម២
១.ក្រុង ព្រៃវែង
២.ស្រុក ពារាំង
៣.ស្រុក ព្រះស្តេច
៤.ស្រុក កំពង់ត្របែក
៥.ស្រុក ស្វាយអន្ទរ
៦.ស្រុក មេសាង
៧.ស្រុក បាភ្នំ
៨.ស្រុក ស៊ីធរកណ្តាល
៩.ស្រុក កញ្ច្រៀច
១០.ស្រុក ពាមជរ
១១.ស្រុក ពាមរក៍
១២.ស្រុក កំចាយមារ
១៣.ស្រុក កំពង់លាវ

១៥.ខេត្ត កោះកុង
ផ្ទៃក្រឡា៖ ១១១៦០គម២
១.ក្រុង ខេមរភូមិន្ទ
២.ស្រុក បទុមសាគរ
៣.ស្រុក ស្រែអំបិល
៤.ស្រុក មណ្ឌលសីមា
៥.ស្រុក គិរីសាគរ
៦.ស្រុក កោះកុង
៧.ស្រុក ថ្មបាំង

១៦.ខេត្ត បាត់ដំបង
ផ្ទៃក្រឡា៖ ១១៧០២គម២
១.ក្រុង បាត់ដំបង
២.ស្រុក ថ្មគោល
៣.ស្រុក មោងឫស្សី
៤.ស្រុក សង្កែ
៥.ស្រុក បាណន់
៦.ស្រុក បវេស
៧.ស្រុក ឯកភ្នំ
៨.ស្រុក ភ្នំព្រឹក
៩.ស្រុក កំរៀង
១០.ស្រុក រតនមណ្ឌល
១១.ស្រុក សំឡូត
១២.ស្រុក គាស់ក្រឡ
១៣.ស្រុក រុក្ខគិរី
១៤.ស្រុក សំពៅលូន

១៧.ខេត្ត បន្ទាយមានជ័យ
ផ្ទៃក្រឡា៖ ៦៦៧៩គម២
១.ក្រុង ប៉ោយប៉ែត
២.ក្រុង សិរីសោភ័ណ
៣.ស្រុក មង្គលបូរី
៤.ស្រុក ព្រះនេត្រព្រះ
៥.ស្រុក អូរជ្រៅ
៦.ស្រុក ភ្នំស្រុក
៧.ស្រុក ស្វាយចេក
៨.ស្រុក ថ្មពួក
៩.ស្រុក ម៉ាឡៃ

១៨.ខេត្ត សៀមរាប
ផ្ទៃក្រឡា៖ ១០២៩៩គម២
១.ក្រុង សៀមរាម
២.ស្រុក ជីក្រែង
៣.ស្រុក ពួក
៤.ស្រុក សូទ្រនិគម
៥.ស្រុក ប្រាសាទបាគង
៦.ស្រុក ក្រឡាញ់
៧.ស្រុក អង្គរជុំ
៨.ស្រុក បន្ទាយស្រី
៩.ស្រុក ស្រីស្នំ
១០.ស្រុក ស្វាយលើ
១១.ស្រុក វ៉ារិន
១២.ស្រុក អង្គរធំ

១៩.ខេត្ត ឧត្តរមានជ័យ
ផ្ទៃក្រឡា៖ ៦១៥៨គម២
១.ក្រុង សំរោង
២.ស្រុក បន្ទាយអំពិល
៣.ស្រុក អន្លងវែង
៤.ស្រុក ត្រពាំងប្រាសាទ
៥.ស្រុក ចុងកាល់

២០.ខេត្ត ព្រះវិហារ
ផ្ទៃក្រឡា៖ ១៥០០០គម២
១.ក្រុង ព្រះវិហារ
២.ស្រុក រវៀង
៣.ស្រុក ជាំក្សាន្ត
៤.ស្រុក គូសែន
៥.ស្រុក ជ័យសែន
៦.ស្រុក សង្គមថ្មី
៧.ស្រុក ឆែប
៨.ស្រុក ត្បែងមានជ័យ

២១.ខេត្ត កំពង់ធំ
ផ្ទៃក្រឡា៖ ១៣៨១៤គម២
១.ក្រុង ស្ទឹងសែន
២.ស្រុក បារយណ៌
៣.ស្រុក ស្ទោង
៤.ស្រុក កំពង់ស្វាយ
៥.ស្រុក សន្ទុក
៦.ស្រុក បា្រសាទបល្ល័ង្គ
៧.ស្រុក បា្រសាទសម្បូរ
៨.ស្រុក សណ្តាន់

២២.ខេត្ត ស្ទឹងត្រែង
ផ្ទៃក្រឡា៖ ១១០៩២គម២
១.ក្រុង ស្ទឹងត្រែង
២.ស្រុក ថាឡាបវិវ៉ាត់
៣.ស្រុក សេសាន
៤.ស្រុក សៀមប៉ាង
៥.ស្រុក សៀមបូក

២៣.ខេត្ត រតនគិរី
ផ្ទៃក្រឡា៖ ១០៧៨២គម២
១.ក្រុង បាលុង
២.ស្រុក អូរជុំ
៣.ស្រុក វើនសៃ
៤.ស្រុក បរកែវ
៥.ស្រុក លំផាត់
៦.ស្រុក កូនក្រមុំ
៧.ស្រុក អណ្តូងមាស
៨.ស្រុក អូរយ៉ាដាវ
៩.ស្រុក តាវែង

២៤.ខេត្ត ក្រចេះ
ផ្ទៃក្រឡា៖
១.

អត្តបទ
គណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកកិច្ចប្រជុំលើកទី១​របស់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ខែមករានេះ នៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើកិច្ចការសំខាន់ៗមួយចំនួន។

កិច្ចការសំខាន់ៗមួយចំនួននោះ មានជាអាទិ៍: សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.អ.ប សេចក្តី ព្រាងអនុក្រឹត្យស្តីពីការ​បង្កើតអនុគណៈកម្មាធិការនានាចំណុះ គ.ជ.អ.ប សេចក្តីព្រាងអនុក្រឹត្យស្តីពីការ បង្កើតលេខាធិការដ្ឋាននៃ គ.ជ.អ.ប និងសេចក្តីព្រាង​ប្រក្រតិទិន​ការងារសំខាន់ៗសម្រាប់អនុវត្តច្បាប់ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។

លោកនាយករដ្ឋមន្ត្រីស្ដីទី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ បើគិតរយៈពេលពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត គឺមានរយៈពេលតែ៤ខែទៀតប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ មានកិច្ចការសំខាន់ និងបន្ទាន់ជាច្រើន​ដែលទាមទារឱ្យ គ.ជ.អ.ប ត្រូវតែខិតខំសម្រេច ឱ្យបាន សំដៅធានាឱ្យក្រុមប្រឹក្សា ដែលកើតចេញពីការបោះឆ្នោត​អសកល អាចចាប់ផ្តើមដំណើរការបាន ភ្លាម។ ក្នុងន័យនេះ គឺចាប់ពីពេលនេះតទៅ គ.ជ.អ.ប ត្រូវបន្តធ្វើរាល់ការងារ ដែលគណៈកម្មាធិការជាតិ ដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (គ.ជ.វ.វ) កំពុងអនុវត្ត ដើម្បីធានាឱ្យបាននិរន្តភាពការ ងារនិងបន្តការគាំទ្រដល់ដំណើរការនានា​ប្រកបដោយភាពរលូន។

លោកនាយករដ្ឋមន្ត្រីស្ដីទី ស ខេង បានចាត់ទុកថា កិច្ចប្រជុំលើកដំបូងរបស់ គ.ជ.អ.ប នេះ ជាកិច្ច ប្រជុំមួយដែលរៀបចំឡើងទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីឱ្យ គ.ជ.អ.ប រៀបចំខ្លួនអនុ-វត្តនូវមុខងារ និងភារកិច្ចដ៏សំខាន់ទាំងនោះ។

ក្នុងការធ្វើឱ្យសម្រេចនូវកិច្ចការសំខាន់ៗទាំងឡាយ ក្នុងដំណាក់កាលអន្តរកាលពី គ.ជ.វ.វ មក គ.ជ.អ.បនេះ គ.ជ.អ.បបានធ្វើការសិក្សាស្រាវជ្រាវនិងលើកសំណើជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច ទៅលើការផ្លាស់ប្តូរឈ្មោះ និងការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របទៅនឹងច្បាប់ ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។ ជាលទ្ធផលរាជរដ្ឋាភិបាល បានសម្រេចដូចតទៅៈ

ក)ផ្លាស់ប្តូរឈ្មោះក្រុងចំនួន៣ មកជាខេត្ត រួមមានៈខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។

ខ)បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន៣ គឺក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្ត កំពង់ចាម និងក្រុងបាវិតនៃខេត្តស្វាយរៀង។

គ)ធ្វើការផ្លាស់ប្តូរទីរួមខេត្ត មកជាក្រុង និងបង្កើតស្រុក ខ័ណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែក ពីស្រុកទីប្រជុំជនខេត្តចំនួន៥ ក្នុងនោះរួមមានៈ១)ស្រុករុក្ខគីរីនៃខេត្តបាត់ដំបង ដែលបំបែកចេញពីស្រុក មោងឫស្សី។ ២)ខ័ណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខ័ណ្ឌឫស្សីកែវ។ ៣)ក្រុងព្រៃវែង បំបែកចេញពីស្រុកកំពង់លាវ ខេត្តព្រៃវែង និងបានប្តូរឈ្មោះស្រុកព្រៃវែង ទៅជាស្រុកស្វាយអន្ទរនៃខេត្ត ព្រៃវែងវិញ។ ៤)ក្រុងក្រចេះ បំបែកពីស្រុកក្រចេះ ខេត្តក្រចេះ និងបានប្តូរឈ្មោះស្រុកក្រចេះ ទៅជា ស្រុកចិត្របុរីនៃខេត្តក្រចេះ។ ៥)ក្រុងព្រះវិហារ បំបែកចេញពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ។

ចំពោះស្រុកកំពង់បាយ ខេត្តកំពត ក៏បានប្តូរមកជាក្រុងកំពត ដែលតម្រូវឱ្យប្តូរឈ្មោះស្រុកកំពត មកជាស្រុកទឹកឈូវិញ។

រហូតមកដល់ពេលនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា រួមមានៈភ្នំពេញ ជារាជធានីនៃព្រះរា-ជាណាចក្រកម្ពុជា និងមានខេត្តចំនួន២៣ ក្រុងថ្នាក់ស្មើស្រុកមានចំនួន២៦ ស្រុកមានចំនួន១៥៩ ខ័ណ្ឌមាន ចំនួន៨ ឃុំមានចំនួន១៤១៧ និងសង្កាត់មានចំនួន២០៤។

គ.ជ.អ.ប បានធ្វើការសិក្សា និងលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចទៅលើការ-កំណត់ចំនួនក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខ័ណ្ឌ បានទាន់ពេលវេលា ទៅតាមការកំណត់ក្នុងច្បាប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកំណត់ចំនួនសមាជិកនៃ ក្រុមប្រឹក្សានីមួយៗ ក្នុងរយៈពេល ១២០ថ្ងៃ មុនថ្ងៃបោះឆ្នោត។

ផ្អែកតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី១២ខែមករាឆ្នាំ២០០៩ រាជរដ្ឋាភិ-បាល បានកំណត់រួចហើយនូវចំនួនអាសនៈសរុបសម្រាប់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត មានចំនួន ៣៧៤នាក់ និងអាសនៈនៃក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខ័ណ្ឌ នៅទូទាំងប្រទេសមាន ចំនួន ២៨៦១នាក់។

ក្នុងដំណាក់កាលអន្តរកាលនេះដែរ គ.ជ.អ.ប បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត អនុគណៈកម្មាធិការនានា និងការបង្កើតលេខាធិការដ្ឋាននៃ គ.ជ.អ.ប ការរៀបចំពង្រាងបទបញ្ជាផ្ទៃក្នុង របស់ គ.ជ.អ.ប និងប្រក្រតិទិនការងារសំខាន់ៗសម្រាប់អនុវត្តច្បាប់រៀបចំអង្គការ ចាប់ពីពេលនេះរហូត ដល់ដំណាច់ឆ្នាំ២០០៩ ដែលឯកសារទាំងអស់នេះ ត្រូវបានដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើក ដំបូងរបស់ គ.ជ.អ.ប នាពេលនេះ។

ក្រៅពីកិច្ចការសំខាន់ៗទាងំឡាយនេះ លោកនាយករដ្ឋមន្ត្រីស្ដីទី ស ខេង បានមានប្រសាសន៍ឱ្យ ដឹងថា យើងនៅបានត្រៀមរៀបចំចាត់តាំងពិធីផ្សព្វផ្សាយស្តីពីការបង្កើត និងកិច្ចដំណើរការនៃគណៈកម្មា ធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកានៃរាជរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី និងខេត្តទូទាំងប្រ-ទេស អភិបាលសក្រុ ខ័ណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួន តំណាងស្ថានទូត តំណាងដៃគូអភិវឌ្ឍន៍ និង តំណាងសង្គមស៊ីវិល ដែលមានចំនួនសរុបជិត ៨០០ នាក់ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩នេះ។

គួររំលឹកផងដែរថា គ.ជ.អ.ប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២០៨/ ១៤២៩ ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០០៨ ដោយត្រូវទទួលខុសត្រូវនិងអនុវត្តនូវតួនាទី ភារកិច្ចដ៏ធំធេង ដែល រាជរដ្ឋាភិបាល បានប្រគល់ជូន ដើម្បីបន្តពង្រឹងការគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ និងធ្វើការសម្របសម្រួលច្បាប់រៀបចំអង្គការ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: