មីក្រូហិរញ្ញវត្ថុ គឺជាកូនសោកាត់បន្ថយភាពក្រីក្រ

មីក្រូហិរញ្ញវត្ថុ គឺជាកូនសោកាត់បន្ថយភាពក្រីក្រនេះជាបាវចនារបស់សមាគមមីក្រូ ហិរញ្ញវត្ថុជាតិ(សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា) នៅ ក្នុងប្រទេសមួយ ដែលប្រជាជនភាគច្រើនស្ថិតក្នុងភាពក្រីក្រនៅ ឡើយ ។

ប្រជាជនកម្ពុជាចំនួនមួយភាគបួន ទទួលបានផលប្រយោជន៍ពី មីក្រូហិរញ្ញវត្ថុសកម្មភាពនេះបានចាប់ផ្ដើមនៅដើមទសវត្សរ៍ ១៩៩០ ហើយកំពុង តែអនុវត្ដ ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន១៧ ដែលមាន អាជ្ញាប័ណ្ណពីធនាគារជាតិ កម្ពុជា ។ នៅឆ្នាំ ២០០៦ ប្រជាជនចំនួន ៦០៩ ៣៨៨ គ្រួសារបានទទួលឥណទាន ដែលមានទឹកប្រាក់ សរុប ២៤៥ លានដុល្លារ ។ បើយើង គិតជាមធ្យម ក្នុងមួយគ្រួសារមានសមាជិកចំនួន ៥ ឬ ៦ នាក់ យើងអាច ប៉ាន់ ស្មានថា មានប្រជាជន ចំនួនប្រហែល ៣,៣ លាន នាក់ ដែលទទួល ផលប្រយោជន៍ពីសេវា មីក្រូហិរញ្ញវត្ថុនេះ ឬ ស្មើនឹង ២៤% នៃចំនួនប្រជាជនសរុប ។ មីក្រូហិរញ្ញវត្ថុ បានបំរើឱ្យប្រជាជនជាង ១០០ លាននាក់ទូទាំងពិភពលោក ហើយតាម រយៈ ការសិក្សាជាច្រើន បានបង្ហាញឱ្យឃើញថា មីក្រូហិរញ្ញវត្ថុផ្ដល់លទ្ធផលជាវិជ្ជមាន ចំពោះការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។ លោកបណ្ឌិត ម៉ូហាមេដ យូនូស ដែលជា “អ្នកបង្កើត”មីក្រូហិរញ្ញវត្ថុនេះ បានផ្ដើមធ្វើសកម្ម ភាពនេះនៅប្រទេស បង់ក្លាដេស ក្នុង ទសវត្សរ៍ ១៩៧០ ហើយបានទទួលរង្វាន់ “ណូបែលសន្ដិភាព” នៅឆ្នាំ ២០០៦។

ការឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ ពីកិច្ចសហប្រតិបត្ដិការបារាំងនៅឆ្នាំ១៩៩៣ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ចាប់ផ្ដើមផ្ដល់ជំនួយឧបត្ថម្ភដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាច្រើន ។ ទីភ្នាក់ងារ AFD បានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យ មីក្រូហិរញ្ញវត្ថុ ជាមួយស្ថាប័ន មីក្រូហិ- រញ្ញវត្ថុ មួយចំនួន និង ធនាគារជាតិ កម្ពុជា តាមរយៈការផ្ដល់ប្រាក់ ជំនួយជាបន្ដបន្ទាប់ (ផ្ដល់៧លើក គិតជាទឹកប្រាក់សរុបចំនួន១២លានអឺរ៉ូ) ការធ្វើអន្ដរាគមន៍ ក្នុងការធានាដើម្បីឱ្យស្ថាប័នមួយ អាចខ្ចី ប្រាក់ដោយគិតជាប្រាក់រៀល(ឆ្នាំ២០០៥) ការចូលរួមមូលធនដោយសាខា “ប្រូប៉ាកូ” (PROPARCO) សកម្មភាពបណ្ដុះបណ្ដាល ធ្វើឡើង ដោយ មជ្ឈមណ្ឌល “សេហ្វេប” (CEFEB)។

ការអភិវឌ្ឍន៍វិស័យនេះដំណើរការទៅដោយរួមគ្នាផ្ដោតលើទិសដៅតែមួយជាមួយជំនួយ ឧបត្ថម្ភសហប្រតិបត្ដិការបារាំង ផ្សេង​ទៀត ។ ឧទាហរណ៍ គំរោងអភិវឌ្ឍន៍ដំណាំកៅស៊ូជាលក្ខណៈ គ្រួសារ បានជួយអ្នកភូមិដាំកៅស៊ូឱ្យ ទទួលបាននូវឥណទាន មីក្រូ ហិរញ្ញវត្ថុផងដែរ ។

មីក្រូហិរញ្ញវត្ថុ – មីក្រូឥណទាន – ឥណទានជនបទ “មីក្រូហិរញ្ញវត្ថុ” គឺជាពាក្យទូទៅប្រើសំរាប់កំណត់សេវាកម្មនានាទាក់ទិននឹង ឥណទានខ្នាតតូច ។ ដោយសារតែ ពាក្យនេះមិន ងាយយល់នៅតាមជន បទស្ថាប័ន មួយចំនួនបានព្យាយាម ជំនួសពាក្យ នេះ ដោយប្រើពាក្យផ្សេងវិញ គឺ “ឥណទានជនបទ” ។ ឥណទានឬ “មីក្រូឥណទាន” (ឥណទាន ខ្នាតតូច) គឺជាសកម្មភាពសំខាន់បំផុតក្នុង វិស័យមីក្រូហិរញ្ញវត្ថុ ប៉ុន្ដែមានស្ថាប័ន ខ្លះបានបន្ថែមសេវា កម្មផ្សេងទៀត ដូចជាការប្រមូលលុយផ្ញើពី អតិថិជន និងការធានារ៉ាប់រង អាយុជីវិតអតិថិជន ។ ទំរង់ឥណទានចំនួនពីរ ដែលគេប្រើជាញឹកញាប់នោះគឺ ៖
– ឥណទានលក្ខណៈជាក្រុម ៖ ផ្ដល់ឱ្យបុគ្គលមួយក្រុម ហើយអ្នកខ្ចីត្រូវទទួលខុស ត្រូវសងវិញជាក្រុម ។ ឥណទាននេះ មាន ទំហំទឹកប្រាក់ជាមធ្យមពី ៥០ ទៅ ១៥០ ដុល្លារ ។ ជាទូទៅរយៈពេលខ្ចី គឺ១២ខែ ។
– ឥណទានលក្ខណៈជាបុគ្គល ៖ ជាករណីមួយដ៏កំរ ដែលជាទូទៅចាំបាច់ឱ្យមានការធានាច្បាស់ លាស់ និងអាចមានទំហំ ទឹកប្រាក់រហូតដល់ ២០០០ដុល្លារ ឬ លើសពីនេះ។ ជាទូទៅរយៈពេលខ្ចី គឺ ២៤ខែ។ អត្រាការប្រាក់ពី ២.៥% ដល់ ៣.៥% ក្នុងមួយខែ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: