ធនាគារពិភពលោកបង្ហាញជំហរ ស្វែងរកឱកាស និងទិសដៅពិតប្រាកដ ក្នុងការជួយគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាៈ

ភ្នំពេញៈ មន្ត្រីធានាគារពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានបង្ហាញពីជំហររបស់ខ្លួនថា ធនាគារពិភពលោកស្វែងរកឱកាស និងទិសដៅពិតប្រាកដ​ក្នុងការងារជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា​ឲ្យទទួលបានជោគជ័យសម្រេច​បាននូវរាល់បញ្ហាប្រឈម និងដំណោះស្រាយនានា។
លោក JAMES ADAMS អនុប្រធានធនាគារពិភពលោក​បានបង្ហាញឲ្យ​ដឹងបែបនេះក្នុងឱកាសចូលជួប ពិភាក្សាការងារមួយចំនួនជាមួយ​លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ នៅទីស្តីការគណៈរដ្ឋមន្ត្រីរាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សានោះ​មន្ត្រីធនាគារពិភពលោក​ចង់បានយោបល់​ពីរាជរដ្ឋាភិបាលថា តើធនាគារពិភពលោក ធ្វើយ៉ាងម៉េចដើម្បីគាំទ្រ​ក្នុងភាពជាដៃគូជាមួយ​រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យ អភិបាលកិច្ចល្អ រដ្ឋបាលសាធារណៈ និងការងារដីធ្លី ហើយរាជរដ្ឋាភិបាលត្រូវការអ្វីខ្លះ​ដើម្បីធនាគារពិភពលោកជួយនោះ។
ទាក់ទងនឹងវិស័យអភិបាលកិច្ចល្អ​លោកឧបនាយករដ្ឋ មន្ត្រីសុខ អាន បានសុំឲ្យជួយលើការពង្រឹង​ធនធានមនុស្សកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌​ក៏ដូចជាការរៀបចំប្រាក់បៀវត្សដល់មន្ត្រី រាជការដើម្បីឆ្លើយតបទៅនឹងគុណបំណាច់​ការងារល្អឲ្យមានតម្លាភាព គណនេយ្យភាពតាមកម្មវិធីកំណែទម្រង់​រដ្ឋបាលសាធារណៈ និងជួយក្រុមប្រឹងប្រែងសេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។ ដោយឡែកចំពោះ​ការងារដីធ្លីវិញ​លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានបញ្ជាក់ជូនថា ជំហររបស់រាជរដ្ឋាភិបាល​ដោយបានរៀបចំច្បាប់​ប្រទាក់ដ្ឋាននានាទាក់ទិន ការផ្លាស់ប្តូរកម្មសិទ្ធិ​ដើម្បីបម្រើផលប្រយោជន៍​សាធារណៈនិងការ រៀបចំគោលនយោបាយនៃការផ្លាស់ប្តូរ​លំនៅដ្ឋានប្រជាពលរដ្ឋ។
គួរបញ្ជាក់បន្ថែមថា នៅក្នុងជំនួបពិភាក្សា​នោះធនាគារពិភពលោក​មិនទាន់បានកំណត់ពេលវេលា ឬចំនួនថវិកាដែលត្រូវជួយដល់​រាជរដ្ឋាភិបាលកម្ពុជានោះទេ ដោយធនាគារពិភពលោករង់ចាំមើល​នូវគម្រោងការងារទាំងនេះ​និងសេចក្តី ត្រូវការចាំបាច់។ ជាមួយគ្នានេះលោក JAMES ADAMS បានវាយតម្លៃខ្ពស់ចំពោះ​រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើ ក្រមព្រហ្មទណ្ឌបានដាក់ជូន​រដ្ឋសភារួចហើយៗច្បាប់ប្រឆាំងបញ្ជាក់ អំពីខ្សែសង្វាក់​ដែលធ្វើឲ្យមានអភិបាលកិច្ចល្អ៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: