បុគ្គលិកស្ថាបនា លីមីធីត ស្ម័គ្រចិត្តបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិត ជនរងគ្រោះ

ស្ថាបនា លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ឈានមុខគេ​នៅប្រទេសកម្ពុជា។ ស្ថាបនា លីមីតធីត មានទស្សនៈ និងបេសកកម្ម រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​និងកាត់បន្ថយភាពក្រីក្រ​តាមរយៈការផ្ដល់សេវាកម្មហិរញ្ញវត្ថុ​ដែលរួមមានទុនកម្ចី​ទទួលបញ្ញើសន្សំសាធារណៈ​និងសេវាផ្ទេរប្រាក់ក្នុងស្រុក​ដែលបង្កលក្ខណៈងាយស្រួល​ឱ្យជនក្រីក្រមានលទ្ធភាពទទួលបាន​ដើមទុនដើម្បី
ចាប់ផ្ដើមអាជីវកម្មធ្វើ​សកម្មភាពកសាងសហគ្រិនភាព ដោយធ្វើឱ្យគេក្លាយ​ជាម្ចាស់អាជីវីកម្មដោយខ្លួនឯង ។ស្ថាបនា លីមីតធីត បាននិងកំពុងធ្វើប្រតិបត្ដិការ​របស់ខ្លួនក្នុង ១៤ខេត្ដ-រួមមានរាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពុងចាម កំពុងធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពុងឆ្នាំង កំពុងស្ពឺ ព្រះសីហនុ កំពត តាកែវ ព្រៃវែង និការិយាល័យស្រុកចំនួន ២១ ទៀត ដែលសរុបទាំងអស់មានចំនួន ៣៥ ការិយាល័យសំរាប់បំរើសេវាជូនអតិថិជន។ ចំនួនអតិថិជនសរុបមន ៣៥៧៣១ នាក់ (ខែធ្នូ ឆ្នាំ២០០៧ មានចំនួន ២៦០៤៨នាក់) ហើយផលប័ត្រឥណទានមានចំនួន ៣៤៣២លានដុល្លារ (ខែធ្នូ ឆ្នាំ២០០៧ មានចំនួន ២២៤លានដុល្លរ) និងបុគ្គលិកដែលកំពុង​បំរើការសរុបមាន៧៣៧នាក់ ។ មិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ បុគ្គលិកស្ថាបនា លីមីតធីត មានទឹកចិត្ដក្នុងការចូលរួមចំណែក​ជួយអភិវឌ្ឍន៍សង្គមដោយស្ម័គ្រចិត្ដ​ធ្វើការបរិច្ចាកឈាមដល់​មជ្ឈមណ្ឌលជាតិផ្ដល់ឈាម​សំរាប់ជួយសង្គ្រោះ​ដល់ជនរងគ្រោះទូទៅ ។ ផ្ដល់ឈាមគឺជាសកម្មភាពមួយ​ដ៏សប្បុរសធម៌ សាមគ្គីភាព និងទទួលខុសត្រូវដែលអាចជួយ​ព្យាបាលអ្នកជំងឺជាច្រើននាក់ និងជាកាយវិការមួយសំរាប់ជួយសង្គ្រោះជីវិត ។ ដើម្បីឆ្លើយតបទៅតាមសេចក្ដីត្រូវការ​របស់អ្នកជំងឺ និងជនរងគ្រោះដែលត្រូវការ​ចាក់បញ្ចូលឈាម​នៅតាមមន្ទីរពេទ្យនានា ។ ជាក់ស្ដែងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០០៩ នេះបុគ្គលិកស្ថាបនា លីមីតធីត បានចូលរួមក្នុងកម្មវិធីបរិច្ចាកឈាម​ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើមផ្ដល់នូវសេវាគាំទ្រដល់ការព្យាបាល និងថែទាំអ្នកជំងឺ ហើយអាចចូលរួមកាត់បន្ថយ អត្រាស្លាប់របស់អ្នកជំងឺផងដែរ។ នៅពេលអនាគតបុគ្គលិកគ្រប់សាខា រាជធានី ខេត្ដ ក្រុង ស្ថាបនាលីមីតធីត នឹងចូលរួមបរិច្ចាកជាបន្ដបន្ទាប់ទៀត។ ក្រៅពីសកម្មភាពសប្បុរសសធម៌នេះ ស្ថាបនា លីមីតធីត បាននឹងកំពុងចូលរួមយ៉ាងសកម្ម​ក្នុងការចូលរួមជួយឧបត្ថម្ភ​កាកបាទក្រហមកម្ពុជា និងមូលនិធិបាយ័នផងដែរ ។ សកម្មភាពទាំងអស់នេះ​ជាការបញ្ជាក់ឱ្យឃើញនូវការចូល​រួមចំណែកសល់ការអភិវឌ្ឍន៍សង្គមកម្ពុជា​ឱ្យកាន់តែមានការរីកចំរើន​ដែលជាឆន្ទៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត។
ស្ថាបនា លីមីតធីត

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: