ចាប់ខ្លួនបុគ្គលិក ធនាគារអេស៊ីលីដាម្នាក់ និងសង្សារ៖ បន្លំយកលុយជិត៣០ម៉ឺនដុល្លា

ភ្នំពេញ: ប៉ូលីសព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានចាប់ខ្លួនបុគ្គលិកម្នាក់ របស់ធនាគារអេស៊ីលីដា ប្រចាំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងសង្សារ ដែលបានឃុបឃិតគ្នា ក្លែងសៀវភៅធនាគារ លួចដកប្រាក់ពីធនាគារអេស៊ីលីដា អស់ប្រមាណជិត ៣០ម៉ឺនដុល្លាអាមេរិក។

ប៉ូលីស បានចាប់ខ្លួនឈ្មោះ យាន ចិត្រ ជាបុគ្គលិកធនាគារអេស៊ីលីដា ប្រចាំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និង សង្សារឈ្មោះ វេង មួយ ជាបុគ្គលិកធនាគារកាណាឌីយ៉ា កាលពីថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ នៅក្នុងក្រុងភ្នំពេញ ។
ទាំងមន្ត្រីប៉ូលីសការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ក្រុងភ្នំពេញ និង មេធាវីរបស់ធនាគារអេស៊ីលីដា មិនផ្តល់សេចក្តីលម្អិត នៃការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់នេះទេ ។ ប៉ុន្តែ តាមប្រភពមួយបានឱ្យដឹងថា ការចាប់ខ្លួនគូស្នេហ៍មួយគូនេះ ធ្វើតាមពាក្យ បណ្តឹងរបស់មេធាវីរបស់ ធនាគារអេស៊ីលីដា បន្ទាប់ពីមន្ត្រីធនាគារនេះរកឃើញថា មានការបាត់ប្រាក់ចំនួនដ៏ច្រើន ដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកទាំងពីរ តាមរយៈការក្លែង សៀវភៅគណនីរបស់ធនាគារ ដើម្បីលួចដកយកប្រាក់ ទាំងនោះ។
ក្រោយពីការចាប់ខ្លួន ជនសង្ស័យជាគូរស្នេហ៍នឹងគ្នានេះ ប៉ូលីសការិយាល័យ ព្រហ្ម ទណ្ឌកម្រិតធ្ងន់ ក្រុងភ្នំពេញបានបញ្ជូនសង្ស័យទាំងពីរ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីធ្វើការសួរយកចម្លើយ ជនសង្ស័យទាំងពីរអស់រយៈពេលពីរថៃ លោកភូ ពៅស៊ុន ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្ណោះអាសន្ន គូស្នេហ៍ទាំងពីរនាក់ក្នុងពន្ធនាគារនៅថៃ្ងទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៩ បន្ទាប់ពីលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់អ្នកទាំងពីរពីបទ ក្លែងលិខិតឯកជន ដើម្បីធ្វើការស៊ើបអង្កេតបន្ត៕

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: