ការរំលោភលើសេចក្តីទុកចិត្ត

មាត្រា៤៦៖ ការរំលោភលើសេចក្តីទុកចិត្ត
ជនណាដែលគៃបន្លំ ឬបំបាត់អោយខូចប្រយោជន៍ ដល់ម្ចាស់កម្មសិទ្ធិម្ចាស់ទីកន្លែង ឬ អ្នកកាន់កាប់ទ្រព្យសម្បត្តិ ប្រាក់កាសទំនិញ ឬប្រគល់ឯកសារដែលមាន ឬដែលចែងអំពីកាតព្វកិច្ច ឬការដោះបន្ទុកដែលគេប្រគល់អោយមកខ្លួន ក្នុងលក្ខណៈជាការជួល ជាការដាក់ដំកល់ទុក ជាអាណត្តិ ជាការអោយខ្ចីប្រើ ឬដើម្បីការងារមានបៀវត្ស ឬគ្មានបៀវត្សដែលត្រូវប្រគល់អោយគេវិញ ឬធ្វើជាតំណាង ឬសំរាប់ប្រើប្រាស់ ឬជាមុខការមានកំណត់ត្រូវមានទោសមជ្ឈឹមពីបទរំលោភលើទំនុកចិត្ត ហើយត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំទៅ៥ឆ្នាំ។

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: