ចាប់ស្រ្តីម្នាក់ តាមដីកាបញ្ជា ឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា ពីបទឆបោក

បាត់ដំបងៈ កម្លាំងនគរបាលផ្នែកអនុវត្តដីកាខេត្ត បានចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាព្រះរាជអាជ្ញាលេខ ០៤អក ចេញដោយលោក ហេង លុយ ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២១០១២ ពីបទឆបោក នាំយកមកស្នងការខេត្ត និងបញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

មន្រ្តីនគរបាលអនុវត្តដីកាខេត្ត បានឲ្យដឹងថា ជនដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ រឿន សុផា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ ២៩៦ ក្រុមទី១១ ភូមិវត្តលៀប ក្រុងបាត់ដំបង។

មន្រ្តីរូបនេះបានបន្តថា យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ០៤ ចេញដោយលោក ហេង លុយ ព្រះរាជអាជ្ញារងតំណាងអយ្យការ ចុះថ្ងៃទី១០ខែសីហាឆ្នាំ២០១២

កម្លាំងយើងបានចុះអនុវត្តធ្វើការ ចាប់ខ្លួនស្រ្តីខាងលើ កាលពីព្រឹកម៉ោង៩ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្សារលើ ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង នាំយកមកស្នងការខេត្ត ដើម្បីសួរនាំ រួចបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្ត។

ជនត្រូវចាប់ខ្លួននេះ បាននិយាយថា កាលពី៤ទៅ៥ខែ មុនគេបានរកស៊ីលុយរាប់ ជាមួយដើមបណ្តឹង ដោយខ្លួនគ្រាន់តែជាសាក្សីដឹងឮក្នុង ចំណោមអ្នកខ្ចីប្រាក់មានគ្នា ៥នាក់ ពេលខ្ចីបានហើយឈ្មោះខ្លះ បានគេចខ្លួនបាត់ ធ្វើឲ្យខ្លួនជាប់ជំពាក់ក្នុងរឿងជំពាក់ប្រាក់នេះដែរ ចំណែកខ្លួនមានការពាក់ព័ន្ធ នៅជំពាក់ប្រាក់គេចំនួន ២.០០០ដុល្លារផងដែរ លុះដល់ព្រឹកថ្ងៃទី៤ ខែកញ្ញា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនខ្លួនជនជាប់ចោទ ទៅតុលាការខេត្តនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភពព័ត៌មានពី៖ ដើមអម្ពិល

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

%d bloggers like this: